16 October 2012

ព្រះបរមសព សម្តេចឪ នឹងយាងនិវត្តន៍ មកដល់កម្ពុជា នៅថ្ងៃទី១៧តុលា នេះ

0 comments
ភ្នំពេញ៖ ព្រះអង្គម្ចាស់ធម្មិកោ អតីតជំនួយការសម្តេចឳ បានមានបន្ទូល ថា ព្រះរាជបរមសពរបស់ព្រះអង្គ នឹង យាងនិវត្តន៍មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ។

ព្រះអង្គម្ចាស់ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ថា ព្រះមហាវីរ ក្សត្រសម្តេចឪ បានមានព្រះរាជបណ្តាំថា បើព្រះអង្គចូលទិវង្គត់នោះបូជាព្រះសព របស់ព្រះអង្គនៅវាលមេរុ ព្រោះ ជាប្រពៃណីខ្មែរ តាំងពីយូរណាស់មកហើយ។

ព្រះបរមសពរបស់ព្រះមហាវីរក្សត្រ ដែលព្រះអង្គទើបតែសោយទិវង្គត់នោះ ព្រះអង្គបានផ្តាំឲ្យរៀបចំពិធីបូជា ព្រះ សពរបស់ព្រះអង្គនៅលើ វាលមេរុ ទៅតាមប្រពៃណីសាសនាខ្មែរ ។

ព្រះអង្គម្ចាស់បន្តថា នៅក្នុងព្រះរាជពិធីបូជានោះ គេនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួម ដោយ ប្រយោល និងចូលរួមផ្ទាល់ដែល ដោយសារនេះជាទុក្ខដ៏ក្រៀមក្រំរបស់ប្រជានុរាស្រ្តខ្មែរ ទូទៅ ពុំមែនតែត្រកូល ក្សត្រនោះទេ។

ក្នុងនោះថ្ងៃបន្ទាប់ពីពិធីបូជាព្រះសព សម្តេចឪ នរោត្តមសីហនុបានមានព្រះរាជបន្ទូលអោយដឹងថា អដ្ឋិធាតុរបស់ ព្រះអង្គនឹងត្រូវលាងសម្អាតហើយដាក់នៅក្នុងកោដ្ឋមួយ ជាកោដ្ឋធ្វើអំពីមាសក៏បាន ឬកោដ្ឋធម្មតាក៏បាន។ កោដ្ឋនោះត្រូវយកទៅតម្កល់នៅក្នុងចេតិយគន្ធបុប្ជានៅក្នុងព្រះវិហារ ព្រះកែវមរកតក្នុងព្រះបរមរាជវាំង ៕


Monday, 15 October 2012 16:17 ដោយៈ ដើមអម្ពិល (DAP)-ID: 010


0 comments:

Post a Comment