31 July 2012

គំរូវិញ្ញាសារថ្មីរបស់ Digital Design

3 comments
តើមិត្តអាចយកពិន្ទុខ្ពស់បានទេប្រសិនបើមិត្តមានម៉ាស៊ីនគិតលេខ និង ឯកសារត្រៀម នៅក្នុងដៃរបស់អ្នក?


ខ្ញុំបាទសូមជូនពរអោយមិត្តទទួលបានពិន្ទុខ្ពស់ និង ជោគជ័យក្នុងការប្រឡងនៅថ្ងៃ 01-08-2012! 
* រៀនមិនមែនគ្រាន់តែដើម្បីប្រឡងនោះទេ គឺ រៀនដើម្បីចេះទៅថ្ងៃមុខ....។

ទាញយកនៅទីនេះ!

អ្វីទៅជា Android ?

0 comments
 ហេតុអ្វីបានជាអ្នកសិក្សា Android ? តើអ្នកធ្លាប់ស្គាល់ Android ដែរឬទេ? តើមិត្តចង់សិក្សាលើមុខវិជ្ជា Android ដែរឬទេ?




យើងខ្ញុំកំពុងតែរៀបចំ និង រួចរាល់ក្នុងពេលឆាប់ៗនេះ។ សំគាល់៖ ប្រសិនបើមិត្តមានចម្ងល់ទាក់ទង និងការសិក្សាលើមុខវិជ្ជានេះ ឬ មានបញ្ហាផ្សេងៗ សូមមិត្តមេត្តាសរសេរ មិតិយោបល់របស់មិត្តនៅ ត្រង់ប្រអប់ Comments ផ្នែកខាងក្រោមនៃការ Posts របស់យើងខ្ញុំ។ អរគុណ!

យល់ដឹងពី ភី-អេជ-ភី (PHP)

0 comments
      ការរៀន​ភាសារ​កុំព្យូទ័រ​មួយ​ថ្មី (Programming Language) គឹជា​រឿង​មួយ​ដែល​អាច​និយាយបាន​ថា​លំបាក​ដែរ សម្រាប់​ការចាប់ផ្តើម​ដំបូង ប៉ុន្តែ​យើង​អាច​សម្រេច​វា​បាន​បើសិនជា​យើង​ធ្វើ​ដោយ​សន្សឹមៗ គឺ​ម្តង​មួយ​ជំហានៗ​រហូត​យើង​អាច​ចាប់​យក​បាន​នូវ​គោល​ដែល​ជា​មូលដ្ឋាន មុនពេល​ដែល​យើង​អាច​បំបែក​ចេញ​ទៅ​ជា​ការបង្កើត​ជា​អ្វីមួយ​អាច​ប្រើ​ការ​បាន​ពីអ្វី​ដែល​យើង​បាន​រៀន ។​

​     ជា​ការពិត​ណាស់ PHP មាន​លក្ខណះ​ស្រដៀង​គ្នា​ទៅនិង HTML ច្រើន ហេតុ​នេះ​បើសិនជា​យើង​បាន​ចេះ HTML ខ្លះ​ហើយ​នោះ​វា​ពុំ​ជា​រឿង​លំបាក​ណាស់​ណា​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​យើង​យល់ដឹង​ពី PHP តែ​ម្តង​ក៏​ជា​រឿង​មួយ​ប្រសើរ​ដែរ ។​

* យើង​អាច​ប្រើ Text Editor ដូចជា Notepad.exe ជា​ដើម​ដើម្បី​បង្កើត file របស់ PHP គឺ​ដូចគ្នា​និង​ការបង្កើត HTML ជាមួយ Notepad ដូច្នោះ​ដែរ ។ ក្រៅពី Notepad.exe ដែល​យើង​ត្រូវការ​សម្រាប់​បង្កើត​ជា file របស់ PHP យើង​នៅ​ត្រូវការ "FTP Client" ដើម្បី​បញ្ជូន file យើង​ដែល​ធ្វើ​ហើយ​នោះ​ទៅ​កាន់ Hosting Server របស់​យើង (Host ណាមួយ​ក៏ដោយ​ឲ្យតែ​វា Support PHP) ។ បើសិនជា​យើង​មាន website រួច​ហើយ​នោះ​មានន័យ​ថា​យើង​មាន FTP សំរាប់ Upload រួច​ហើយ​ដែរ ។ ទាំង PHP និង HTML អាច​ប្រើ​បញ្ចូល​គ្នា​បាន មានន័យថា​យើង​អាចដាក់ PHP នៅ​ជាមួយ HTML ហើយក៏​អាច​ដាក់ HTML ជាមួយ PHP បានដែរ ។​

* មុនពេល​ដែល​យើង​អាច​ចាប់ផ្តើម​សិក្សា​ពី​មេរៀន​ទាំងឡាយ​របស់ PHP យើង​ត្រូវ​យល់​ពី​មូលដ្ឋាន​គោល​របស់​វា​មួយចំនួន​សិន ដើម្បី​ឲ្យ​យើង​ងាយ​អាច​រៀន PHP បាន​ប្រសើរ​ទៅមុខ ។​



+ មូលដ្ឋាន​ចម្បង​របស់ PHP :

​PHP គឺជា "Server side scripting" វា​ជា​ភាសា​កុំព្យូទ័រ​ត្រូវបាន​គេ​ប្រើ​នៅ​លើ Internet សម្រាប់​បង្កើត​ជា Dynamics Webpages ជាធម្មតា PHP ត្រូវបាន​គេ​ប្រើ​សម្រាប់​ដំណើរការ​ជាមួយ MySQL, MySQL នេះ​គឺជា​ប្រភេទ Database បែប Relational database ដែល​អាច​រក្សាទុក data ផ្សេងៗ​សម្រាប់ឲ្យ PHP ប្រើ ។ បើ PHP និង MySQL ត្រូវបាន​ប្រើ​រួម​គ្នា​គេ​អាច​បង្កើត​ចេញ​ជា Interactive Forum, ហើយក៏​អាច​បង្កើត​ជា Game សំរាប់​លេង Online បានដែរ ។​

+ ចាប់ផ្តើម :

១- បើក Notepad រួច Select "Save as" ពី file menue ហើយ​ដាក់​ឈ្មោះ​វា ឧ​. Myfirst.php បន្ទាប់ពី​បាន Save ឈ្មោះ​ជា .php រួច​ហើយ​សូម​វាយ​ដូចខាងក្រោម​នេះ​បញ្ចូល :
​ ​ ក​) <?php //on​ ​(​បើក)
​ ​ ​ខ​) //and​ ​ ​(//on //and //off)
​ ​ ​គ​) //off ?> (​បិទ)​

. យើង​វាយ code <?php បែប​នេះ​ដើម្បី​បញ្ជាក់​ប្រាប់​ទៅ Server ថា : ជា​បន្ត​ទៅ​ទៀត​នេះ​គឺជា PHP code វា​ចាប់ផ្តើម​ពី​ត្រឹម​នេះ​ទៅ​ហើយ​
.  (//on //and //off) គឺ​យើង​សន្មត់​ថា​ជាតួ​អង្គនៃ code ប៉ុណ្ណោះ​
. នៅពេល​យើង​ដាក់ ?> នេះ​មានន័យ​ថា Browser ត្រូវ​ដឹង​ថា code របស់ PHP គឺ​បញ្ចប់​ត្រឹមនេះ ។ រាល់ PHP code ត្រូវ​ចាប់ផ្តើម​ដោយ​ការបើក​និង​បិទ​របស់ PHP Tag ដើម្បី​ប្រាប់ Server ឲ្យដឹងថា​វា​ត្រូវ Execute code របស់ PHP ដែល​ស្ថិត​នៅក្នុង​ចន្លោះ​របស់ Tag បើក​និង Tag បិទ (<?php បើក​, ?> បិទ​) គឺ​វា​ពុំ​ខុសគ្នា​ប៉ុន្មាន​ទៅ​និង HTML ប៉ុន្មាន​ឡើយ ។​

នៅពេល​សរសេរ code របស់ PHP មាន​ត្រង់​កន្លែង​ខ្លះ​យើង​ចង់​ដាក់ Comment (​សេចក្តីពន្យល់​សង្ខេប​) ត្រង់​ទី​ណាមួយ​ដើម្បី​ជា​ការ​ចំណាំ​របស់​យើង​ផងដែរ ហើយក៏​ជា​ការបញ្ជាក់​ថា code នេះ​មាន​មុខងារ​ធ្វើ​អ្វី​យើង​អាច​ដាក់​បាន​តាម​វិធី​ខាងក្រោម​នេះ ។

<?php
​ ​ ​// A comment on a single line
​ ​ ​# Another single line comment
​ ​ ​/*
​ ​ Using this method you can create a larger block of text and it will be comment out
​ ​ ​*/
​ ​?>

​សម្រាប់​អ្នកសរសេរ​ប្រូ​ក្រា​មមួយ​ត្រឹមត្រូវ​យើង​ត្រូវតែ​ដាក់ Comment code របស់​យើង ពីព្រោះ code សម្រាប់​ប្រូ​ក្រា​មមួយៗ​មាន​ចំនួន​រាប់ម៉ឺន​រាប់សែន​បន្ទាត់ យើង​នឹង​មិន​អាច​ចាំ​បាន​អស់​ឡើយ ហេតុនេះ​ការដាក់​ជា Note (comment) សម្រាប់​សំគាល់ code របស់​យើង​គឺជា​ប្រការ​មួយ​សំខាន់​ណាស់​មិន​អាច​ខ្វះ​បាន​ឡើយ ។​

បើសិនជា​យើង​សរសេរ code ហើយ​មិន​បាន​ដាក់ comment នោះ​មានន័យ​ថា​យើង​អត់​មាយា​ទ ថ្ងៃក្រោយ​យើង​និង​មាន​បញ្ហា​ច្រើន​ព្រោះ​ពុំ​អាច​ចាំបាន​ថា code ណា​សម្រាប់​អ្វី ហើយ​អាច​ធ្វើ​អ្វី​បាន ។​​ ​បើសិនជា​យើង​ត្រូវ​ការកែប្រែ​ត្រង់​កន្លែង​ណាមួយ​គឺ​នឹង​ត្រូវ​ឈឺ​ក្បាល​រក​កន្លែង​ដែល​យើង​ត្រូវការ​នោះ​ជាពុំខាន។

28 July 2012

របៀប​បិទ​មិន​ឲ្យCopy ឯកសារ​តាម USB

0 comments
កុំព្យូទ័រ​មួយ​ចំនួន​មាន​ផ្ទុក​នូវ​ឯកសារ​សំខាន់ៗ​ ដូច្នេះ​ប្រាកដ​ណាស់​ពេល​ខ្លះ​អ្នក​ប្រើប្រាស់​មិន​អង្គុយ​ជាប់​នឹង​ម៉ាស៊ីន ​គ្រប់​ពេល​ទេ ហើយ​ម្យ៉ាង​ក៏​រឹត​តែ​មិន​ចង់​ឲ្យ​មនុស្ស​ទី​ពីរ លួច​​ចម្លងឯកសារ​សំខាន់ៗ​ទាំង​នោះ​ដែរ។ ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​បារម្ភ​នេះ​ Sabay សូម​លើក​យក​ពីរ​របៀប​ការពារ​ដោយ​មិន​ឲ្យ​អ្នក​ដទៃ​អាច​​Copy ចេញ/ចូល​​ External Device (Flash, External HardDisk) ទិន្នន័យ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​​របស់​អ្នក​បាន​ឡើយ​តាមរយៈ​កម្មវិធី USB Block។

ចង់​ដឹង​ធ្វើ​របៀបណា​នោះ សូម​តាម​ដាន និង​អនុវត្តន៍​តាម​ជំហាន​ខាង​ក្រោម៖

១. ដំបូង​ត្រូវ​ទាញយក និង​ដំឡើង​កម្មវិធី USB Block ជា​មុន​សិន ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ
ទាញ​យក​ដោយ​ឥតគិត​ថ្លៃ ចុច​ទីនេះ
២. បន្ទាប់ ​ពី​បាន​ទាញ​យក​រួច, សូម​ដំឡើង​ដោយ​ចុច​ស្ដាំ mouse រួច​រើស​យក​ពាក្យ “Open” ឬ double click។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Next → Next → Next → Install → Finish

៣. ក្រោយ​ពី​បាន​ដំឡើង​ហើយ វា​នឹង​បង្ហាញ​ផ្ទាំង Get Full Version Now។ ត្រង់​នេះ​សូម​ចុច​លើ​ប៊ូតុង Register។ បន្ទាប់​ពី​នោះ​នឹង​បង្ហាញ​ផ្ទាំង Enter Registration Detail មួយ​ទៀត​ដើម្បី​បំពេញ ដែល​មាន​ប្រអប់ Serial Number និង Registration Key។ ​​សូម​បំពេញ​តាម​ serial ដូច​ខាង​ក្រោម៖
-Serial No.: WWW.MPT34M.TK
-Activation Key: 7CA8A6E0B4F470B86AA8C806EEA6D20E

រួចហើយ ​ចុច​ប៊ូតុង OK (ចំណាំៈ សូម​បិទ internet បណ្ដោះ​អាសន្ន​សិន ដើម្បី Active កម្មវិធី​ឲ្យ​ពេញ​លេញ [full version] )

៤. បន្ទាប់​ពី​ធ្វើ​តាម​ដំណាក់​កាល​ខាង​លើ​រួច, សូម​បើក​កម្មវិធី USB Block នេះ​ឡើង​ដែល​មាន​នៅ​លើ Desktop, បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង Set New Password ដើម្បី​កំណត់​លេខ​កូដ​សំងាត់​ការពារ​កុំឲ្យ​អ្នក​ដទៃ​លួច​ចម្លង​ទិន្នន័យ​ ចេញ​ចូល​ទៅ External Device (Flash, External HardDisk) បាន, រួច​ហើយ​ចុច​លើ​ប៊ូតុង OK។

៥. ផ្ទាំង​កម្មវិធី USB Block នេះ​នឹង​បើក​ឡើង​មក ហើយ​បាន​ធីក​ទៅ​លើ​ជម្រើស Block USB Device រួច​ស្រាប់។ នេះ​គឺ​មាន​ន័យ​ថា កម្មវិធី​បាន​កំណត់​ជា​ស្រេច (default) មិន​អនុញ្ញាត​ឲ្យ​ចម្លង​ឯកសារ​ចេញ​ចូល​ទៅ​ក្នុង Flash បាន​ឡើយ។


ជា​ចុង​ក្រោយ​បិទ​កម្មវិធី​នេះ រួច​សាកល្បង​ប្រើ​ជា​មួយ Flash Drive ណា​មួយ និង​បើក​ចូល​ទៅ​ទីតាំង Flash Drive នោះ វា​ប្រាកដ​ជា alert សារ​មួយ​នេះ​ភ្លាម។

 ត្រង់​នេះ​មាន ២ជម្រើស​គឺ:

ក/ បើ​ចុច​លើ​ប៊ូតុង Close មាន​ន័យ​ថា​យើង​បិទ​មិន​ឲ្យ​កុំព្យូទ័រ​ស្គាល់ Flash នេះ​ឡើយ
ខ/ តែ​បើ​វាយ​បញ្ចូល password រួច​ចុច​ប៊ូតុង Authorize មាន​ន័យ​ថា​យើង​អនុញ្ញាត​ឲ្យ​កុំព្យូទ័រ​ស្គាល់​USB នេះ​ព្រម​ទាំង​អាច​ចម្លង​ឯកសារ​ចេញ​ចូល​បាន។

(ចំណាំៈ ប្រសិន​បើ​ចង់​ឲ្យ​កុំព្យូទ័រ​ស្គាល់​ប្រភេទ Flash ដែល​យើង​ចង់​ឲ្យ​ស្គាល់​ងាយ​ស្រួល​ប្រើ​លើក​ក្រោយ​មិន​ចាំបាច់​បញ្ចូល password ម្ដង​ទៀត​គ្រាន់​តែ​ធីក​ត្រង់​ឃ្លា Remember (Add to Authorize List)) ជា​ការ​ស្រេច។
(ចង់​លុប​វិញ​ត្រូវ​ចូល​ទៅ​កម្មវិធី USB Block រួច​ហើយ​ចូល​ទៅ Tab “Authorize Device” បន្ទាប់​មក​ចុច​លើ​ប៊ូតុង Remove from List ជា​ការ​ស្រេច។


សាកល្បង​ធ្វើ​ទាំង​អស់​គ្នា​មើល៍ តើ​បាន​ផល​អត់? 

Sources: http://news.sabay.com.kh/articles/272673


27 July 2012

CALL ផ្ញើសារ MMS និង ប្រើ Internet មិនអត់លុយពី Smart Mobile

0 comments
សាកល្បងដោយខ្លួនអ្នកផ្ទាល់


ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.smart.com.kh/en/promotion/smart-night

គន្លឹះ​សម្រាប់​អ្នក​លេង​អ៊ីនធឺណិត​ដំបូង!

0 comments

មិត្ត​យុវវ័យ​ភាគ​ច្រើន​ប្រហែល​ជា​ដឹង​ពី​របៀប​បើក​អ៊ីនធឺណិត​ហើយ ប៉ុន្តែ​ខ្លះ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ស៊ី​ជម្រៅ​ ឬ​មិន​ទាន់​ប្រើ​ឲ្យ​អស់​លទ្ធភាព។ ចឹង​ធ្វើ​ម៉េច​ទៅ? ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លី​ៗ​មួយ​ចំនួន​ សម្រាប់​អ្នក​លេង​អ៊ីនធឺណិត​ដំបូង ប៉ុន្តែ​Sabay ពិត​ជា​ជឿជាក់​ថា មាន​បណ្ដា​មិត្តយុវវ័យ​មួយ​ចំនួន​បាន​ដឹង​រួច​ទៅ​ហើយ​ដែរ៖

១-មិន​ចាំ​បាច់​វាយ​ http:// ពេល​បើក​គេហទំព័រ​​ទេ
ឧទាហរណ៍​ពេល​អ្នក​​ចង់​បើក​មើល​គេហទំព័រ​ Sabay អ្នក​គ្រាន់​តែ​វាយ sabay.com.kh បាន​ហើយ​មិន​បាច់​ដាក់ http:// ឬ www. នោះ​ទេ។

២-ចេះ​ប្រើ​ផ្លូវ​កាត់​ពេល​បើក​ អ៊ីនធឺណិត​ខ្លះ
ពេល​អ្នក​បំពេញ​បែប​បទ​ដើម្បី​បង្កើត​គណនី​អី​មួយ​ អ្នក​គ្រាន់​តែ​ចុច Tab ដើម្បី​រំកិល​ Cursor ទៅ​ចំណុច​បន្ទាប់ និង​ចុច Shift + Tab ដើម្បី​ថយ​ក្រោយ​វិញ។

៣-យល់ ​ដឹង​ពី​ម៉ាស៊ីន​រុករក​ព័ត៌មាន
គួរ​ចេះ​ប្រើ​ពាក្យ​គន្លឹះ​ពេល​ចង់​រក​ព័ត៌មាន​អី​មួយ ឧទាហរណ៍​អ្នក​ភ្លេច​គេហទំព័រ​ Sabay អ្នក​គ្រាន់​តែ​ចុច Sabay ក្នុង​ប្រអប់​រុករក​ព័ត៌មាន​រួច​ចុច Enter មិន​បាច់​យក​ Mouse ទៅ​ចុច​ប៊ូតុង​ Search នោះ​ទេ។ មាន​អ្នក​ប្រើ​អ៊ីនធឺណិត​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ថា​ការ​ចុច Enter អាច​ជំនួស​ការ​យក​ Mouse ចុច​លើ​ប៊ូតុង​ Search នៅ​ឡើយ​ទេ។
 

៤-ការ​ពារ​ខ្លួន​ពី​ការ​ ឆ្លង​មេរោគ
កុំ​បើក​គេហទំព័រ​ផ្ដេសផ្ដាស ដូច​ជា​ គេហទំព័រ​ណា​ដែល​លោត​ចេញ​មក។ កុំ​ទាញ​យក​ឯកសារ​ចេញ​ពី​គេហទំព័រ​មិន​ស្គាល់ កុំ​បើក​អ៊ីមែល​ពី​ជន​មិន​ស្គាល់​មុខ​ ព្រោះ​អាច​មាន​ផ្ទុក​មេរោគ។

៥-ចេះ​ប្រើ​ Shortcut ក្នុង​Browser
Browser នីមួយៗ​អាច​មាន​ Shortcut key ​ខុស​ៗ​គ្នា​តែ​ខាង​ក្រោម​នេះ​ជា​ Shortcut ទូទៅ៖
ចុច​Alt + D ឬ F6 ដើម្បី​ជ្រើសរើស​យក Address Bar
ចុច​Ctrl​ផ្គុំ​ជាមួយ + ឬ – ដើម្បី​ពង្រីក​ ឬ​បង្រួម​ទំហំ​អក្សរ
ចុច F5 ដើម្បី Refresh
ចុច F11 ដើម្បី​ធ្វើ​ឲ្យ Full Screen
ចុច Ctrl + B ដើម្បី​បើក Bookmarks
ចុច Ctrl + F ដើម្បី​បើក find box

៦- ដំឡើង Plugin ឬ Add-ons
នៅ​ក្នុង​​Browser នី​មួយ​ៗ​តែង​មាន​ Plugin និង Add-ons ខុស​ៗ​គ្នា​ ដូច្នេះ​ត្រូវ​ចេះ​ដំឡើង​កម្មវិធី​បន្ថែម​ទាំង​នេះ​ដើម្បី​ឲ្យ​ការ​លេង​ អ៊ីនធឺណិត​កាន់​តែ​អស្ចារ្យ។

៧-គួរ ​ Update Browser និង Plugins ឲ្យ​ថ្មី​ជា​និច្ច
ដូច​ជា Adobe Flash Player ជា​ដើម​គួរ​ឲ្យ​វា​ថ្មី​ទាន់​សម័យ​ជា​និច្ច ព្រោះ​វា​អាច​ជួយ​ឲ្យ​ការ​បើក​វីដេអូ​លើ​អ៊ីនធឺណិត​បាន​រលូន​ល្អ។

សាក ​ល្បង​មើល​ គន្លឹះ​ទាំង​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន​ណា!
Please download this book in Khmer

Sources: http://news.sabay.com.kh/articles/139532
              http://sophatbmc.blogspot.com/2012/01/ebook-toc-o-h-z-u.html

Apple នឹងដាក់លក់ Mountain Lion 10.8 នៅថ្ងៃទី 25/7?

0 comments
នៅក្នុងខែកក្កដានេះ ផលិតផលរបស់ Apple ត្រូវបានអ្នកប្រើប្រាស់មានការចាប់អារម្មណ៍
យកចិត្តទុកដាក់ខ្លាំងជាងគេនោះគឺ ប្រព័ន្ធប្របត្តិការ OS X 10.8 Mountain Lion។

នៅឯសន្និសិទ WWDC 2012, Apple បានឲ្យដឹងថា នឹងដាក់បញ្ចេញលក់ Mountain Lion នៅក្នុងខែ
កក្កដាក្នុងតំលៃ 20 USD ប៉ុន្តែវាមិនត្រូវបានប្រាប់ឲ្យដឹងពីថ្ងៃចេញលក់ច្បាស់លាស់ទេ។ ហេតុដូច្នេះ
មានព័ត៌មានចចាមអារ៉ាមថ្មីៗជាច្រើនបាននិយាយពីថ្ងៃនៃការបញ្ចេញលក់ OS X 10.8 នេះ។ តាម
ការប៉ាន់ស្មានថ្មីបំផុតរបស់ 9to5Mac, Apple នឹងដាក់បញ្ចេញលក់ Version Mountain Lion នៅថ្ងៃទី
25/7 ខាងមុខនេះ។

 កាលពីឆ្នាំមុន Apple បានប្រារព្ធពិធីប្រជុំប្រកាសពីលទ្ធផលជំនួញនៅថ្ងៃទី 19/7 ហើយមួយថ្ងៃ
ក្រោយមក OS X 10.7 Lion ក៏ដាក់បញ្ចេញលក់។ ឆ្នាំនេះ ការប្រជុំប្រកាសពីលទ្ធផលជំនួញរបស់
Apple កំនត់យកនៅថ្ងៃទី 24/7។ ប្រសិនជាការប៉ាន់ស្មានខាងលើជាការពិត នោះបុគ្គលិកបណ្តា
ហាងលក់រាយរបស់ Apple ត្រូវការពេលតែ 24 ម៉ោងតែប៉ុណ្ណោះដើម្បីរៀបចំលក់នៅថ្ងៃទី 25/7៕
 
Sources: http://camnews.com.kh/News/Detail/94510/apple-will-release-mountain-lion-108-on-257

វិញ្ញាសាត្រៀមប្រឡងឡើងវិញរបស់ Digital Design ឆ្នាំទី 2 ឆមាសទី 1 (លោកគ្រូ គឹម ទីណាល់)

3 comments
តើមិត្តទាំងអស់គ្នាមានប្រឡងធ្លាក់នូវមុខវិជ្ជា Digital Design របស់លោកគ្រូ គឹម ទីណាល់ ដែរឬទេ?
ឥឡូវនេះខ្ញុំបាទសូមឆ្លើយសំណួររបស់វិញ្ញាសា Digital Design ដែលបានថតទុកដោយលោក
Gina Pha  ( ផង់ បូផា) ទុកជាការដូរចូលរៀនឆ្នាំទី 3។ ជូនពរអោយមិត្តប្រឡងជាប់គ្រប់ៗគ្នា....។ 

ទាញយកនៅទីនេះ!


26 July 2012

របៀប Connect និង វាយ APN របស់ Simcard ទៅកាន់ Modem របស់អ្នក។

0 comments
       ជាទូរទៅក្នុងប្រទេសយើងមាន User ខ្លះប្រើ Modem Smart ប៉ុន្តែដាក់ស៊ីម Metfone និង មានអ្នកខ្លះទៀត Modem​ Metfone ប៉ុន្តែដាក់ស៊ីម  Smart ។​ វាពិតមានផលវិបាកនៅពេលដែល
លោកអ្នកធ្វើការ Connect ទៅកាន់ប្រព័ន្ធផ្សេងដែលមិនមែនជាប្រព័ន្ធដែលគេកំណត់ឲ្យប្រើនោះ។ 
ដូចនេះខ្ញុំបាទសូមលើកយកនូវរបៀប Connect និង ការវាយ APN ដូចតទៅ៖

* សូមចូលទៅលើ Software ដែលបាន Installed  (eg. Metfone 3G) រួច Tools បន្ទាប់មកចុច
 Profile Managements--> New បន្ទាប់ទៀតសូមវាយឈ្មោះ Profile Name (eg. Smart Mobile),
វាយ APN និងធ្វើការ Save ហើយចុច OK ជាការស្រេច។ សូមមើលរូបខាងក្រោមនេះ៖

ឈ្មោះ Operator, APN របស់ប្រព័ន្ធនានានៅកម្ពុជា

ទីមួយ

 ទីពីរ

ទីបី

លទ្ធផល

តើចំណេញ រឺ មិនចំណេញ Internet របស់ Smart Mobile?

0 comments

Smart X change

Xchange your main balance to maximize your benefits from Smart Mobile! The Xchange packages can be used for calls, SMS,MMS within network and standard internet (1cent/500KB).

Promotion Offer


Buy 70 cents worth of services* for only 10 cents
Buy USD 2 worth of services* for only 20 cents
Buy USD 7 worth of services* for only 50 cents
Buy USD 15 worth of services* for only USD 1

* Use for calls, SMS and MMS within network and standard internet (3.75G/GPRS)




More info please go to Smart Store or www.smart.com.kh




25 July 2012

របៀបលុប SUBSCRIBE TO: POSTS (ATOM) នៅក្នុង Blogspot របស់អ្នក !

0 comments
Hi all,I was just just wondering if there is a code on how to remove the feed link at the bottom of a post, the one which says Post (Atom). Without affecting anything.



  1. Go to dashboard/ template/ edit HTML 
  2. Click the 'Expand Widgets Templates' box 
  3. Find:
          <b:if cond='data:blog.pageType != "item"'> <!-- Blog feed links -->
          <b:if cond='data:feedLinks'>
          <div class='blog-feeds'>
          <b:include data='feedLinks' name='feedLinksBody'/>
          </div>
          </b:if>

Remove this line:

          <b:include data='feedLinks' name='feedLinksBody'/>
       
       បន្ទាប់មកលោកអ្នកធ្វើការ Save Template ជាការស្រេច។ ពេលនោះលោកអ្នកនឹងទទួល បានសម្រេចនូវបំណងរបស់អ្នក។ 

22 July 2012

តើមិត្តចង់បាន Microsoft Office 2013 ពីក្រុមហ៊ុន Microsoft ដែរឬទេ?

2 comments
 តើមិត្តមានប្រើហើយឬនៅ? តើនៅថ្ងៃទី 16th July 2013 នេះ Microsoft Office 2013 ចេញអោយប្រើប្រាស់ជាផ្លូវការដែរឬទេ? សូមរង់ចាំទាំងអស់គ្នា!






គំរូសំណួរ និង ចម្លើយ សម្រាប់ក្រុមកុំព្យូទ័រអឹមប្រាំពីរ M7

0 comments
តើមិត្តចង់បានសំណួរ និង ចម្លើយ គំរូ English របស់លោកគ្រូ Touch Chan Nara និង លោកគ្រូ Khun Choeun ដែលឬទេ? នេះគឺជាគំរូសំណួរ និង ចម្លើយ ដែលអាចជាចេញនូវថ្ងៃប្រឡងឆមាសទី 2 ផ្នែកកុំព្យួទ័រឆ្នាំទី 2 (ពេលព្រឹក)។ I wish you passed all the exam! Thank for download from my website.



New file of Core English and Writing Skill II.