ការរៀនភាសារកុំព្យូទ័រមួយថ្មី (Programming Language) គឹជារឿងមួយដែលអាចនិយាយបានថាលំបាកដែរ សម្រាប់ការចាប់ផ្តើមដំបូង ប៉ុន្តែយើងអាចសម្រេចវាបានបើសិនជាយើងធ្វើដោយសន្សឹមៗ គឺម្តងមួយជំហានៗរហូតយើងអាចចាប់យកបាននូវគោលដែលជាមូលដ្ឋាន មុនពេលដែលយើងអាចបំបែកចេញទៅជាការបង្កើតជាអ្វីមួយអាចប្រើការបានពីអ្វីដែលយើងបានរៀន ។
ជាការពិតណាស់ PHP មានលក្ខណះស្រដៀងគ្នាទៅនិង HTML ច្រើន ហេតុនេះបើសិនជាយើងបានចេះ HTML ខ្លះហើយនោះវាពុំជារឿងលំបាកណាស់ណាប៉ុន្មានទេ ប៉ុន្តែបើយើងយល់ដឹងពី PHP តែម្តងក៏ជារឿងមួយប្រសើរដែរ ។
* យើងអាចប្រើ Text Editor ដូចជា Notepad.exe ជាដើមដើម្បីបង្កើត file របស់ PHP គឺដូចគ្នានិងការបង្កើត HTML ជាមួយ Notepad ដូច្នោះដែរ ។ ក្រៅពី Notepad.exe ដែលយើងត្រូវការសម្រាប់បង្កើតជា file របស់ PHP យើងនៅត្រូវការ "FTP Client" ដើម្បីបញ្ជូន file យើងដែលធ្វើហើយនោះទៅកាន់ Hosting Server របស់យើង (Host ណាមួយក៏ដោយឲ្យតែវា Support PHP) ។ បើសិនជាយើងមាន website រួចហើយនោះមានន័យថាយើងមាន FTP សំរាប់ Upload រួចហើយដែរ ។ ទាំង PHP និង HTML អាចប្រើបញ្ចូលគ្នាបាន មានន័យថាយើងអាចដាក់ PHP នៅជាមួយ HTML ហើយក៏អាចដាក់ HTML ជាមួយ PHP បានដែរ ។
* មុនពេលដែលយើងអាចចាប់ផ្តើមសិក្សាពីមេរៀនទាំងឡាយរបស់ PHP យើងត្រូវយល់ពីមូលដ្ឋានគោលរបស់វាមួយចំនួនសិន ដើម្បីឲ្យយើងងាយអាចរៀន PHP បានប្រសើរទៅមុខ ។
+ មូលដ្ឋានចម្បងរបស់ PHP :
PHP គឺជា "Server side scripting" វាជាភាសាកុំព្យូទ័រត្រូវបានគេប្រើនៅលើ Internet សម្រាប់បង្កើតជា Dynamics Webpages ជាធម្មតា PHP ត្រូវបានគេប្រើសម្រាប់ដំណើរការជាមួយ MySQL, MySQL នេះគឺជាប្រភេទ Database បែប Relational database ដែលអាចរក្សាទុក data ផ្សេងៗសម្រាប់ឲ្យ PHP ប្រើ ។ បើ PHP និង MySQL ត្រូវបានប្រើរួមគ្នាគេអាចបង្កើតចេញជា Interactive Forum, ហើយក៏អាចបង្កើតជា Game សំរាប់លេង Online បានដែរ ។
+ ចាប់ផ្តើម :
១- បើក Notepad រួច Select "Save as" ពី file menue ហើយដាក់ឈ្មោះវា ឧ. Myfirst.php បន្ទាប់ពីបាន Save ឈ្មោះជា .php រួចហើយសូមវាយដូចខាងក្រោមនេះបញ្ចូល :
ក) <?php //on (បើក)
ខ) //and (//on //and //off)
គ) //off ?> (បិទ)
ក. យើងវាយ code <?php បែបនេះដើម្បីបញ្ជាក់ប្រាប់ទៅ Server ថា : ជាបន្តទៅទៀតនេះគឺជា PHP code វាចាប់ផ្តើមពីត្រឹមនេះទៅហើយ
ខ. (//on //and //off) គឺយើងសន្មត់ថាជាតួអង្គនៃ code ប៉ុណ្ណោះ
គ. នៅពេលយើងដាក់ ?> នេះមានន័យថា Browser ត្រូវដឹងថា code របស់ PHP គឺបញ្ចប់ត្រឹមនេះ ។ រាល់ PHP code ត្រូវចាប់ផ្តើមដោយការបើកនិងបិទរបស់ PHP Tag ដើម្បីប្រាប់ Server ឲ្យដឹងថាវាត្រូវ Execute code របស់ PHP ដែលស្ថិតនៅក្នុងចន្លោះរបស់ Tag បើកនិង Tag បិទ (<?php បើក, ?> បិទ) គឺវាពុំខុសគ្នាប៉ុន្មានទៅនិង HTML ប៉ុន្មានឡើយ ។
នៅពេលសរសេរ code របស់ PHP មានត្រង់កន្លែងខ្លះយើងចង់ដាក់ Comment (សេចក្តីពន្យល់សង្ខេប) ត្រង់ទីណាមួយដើម្បីជាការចំណាំរបស់យើងផងដែរ ហើយក៏ជាការបញ្ជាក់ថា code នេះមានមុខងារធ្វើអ្វីយើងអាចដាក់បានតាមវិធីខាងក្រោមនេះ ។
<?php
// A comment on a single line
# Another single line comment
/*
Using this method you can create a larger block of text and it will be comment out
*/
?>
សម្រាប់អ្នកសរសេរប្រូក្រាមមួយត្រឹមត្រូវយើងត្រូវតែដាក់ Comment code របស់យើង ពីព្រោះ code សម្រាប់ប្រូក្រាមមួយៗមានចំនួនរាប់ម៉ឺនរាប់សែនបន្ទាត់ យើងនឹងមិនអាចចាំបានអស់ឡើយ ហេតុនេះការដាក់ជា Note (comment) សម្រាប់សំគាល់ code របស់យើងគឺជាប្រការមួយសំខាន់ណាស់មិនអាចខ្វះបានឡើយ ។
បើសិនជាយើងសរសេរ code ហើយមិនបានដាក់ comment នោះមានន័យថាយើងអត់មាយាទ ថ្ងៃក្រោយយើងនិងមានបញ្ហាច្រើនព្រោះពុំអាចចាំបានថា code ណាសម្រាប់អ្វី ហើយអាចធ្វើអ្វីបាន ។ បើសិនជាយើងត្រូវការកែប្រែត្រង់កន្លែងណាមួយគឺនឹងត្រូវឈឺក្បាលរកកន្លែងដែលយើងត្រូវការនោះជាពុំខាន។
0 comments:
Post a Comment