មិត្តយុវវ័យភាគច្រើនប្រហែលជាដឹងពីរបៀបបើកអ៊ីនធឺណិតហើយ ប៉ុន្តែខ្លះក៏មិនទាន់ដឹងច្បាស់ស៊ីជម្រៅ ឬមិនទាន់ប្រើឲ្យអស់លទ្ធភាព។ ចឹងធ្វើម៉េចទៅ? ខាងក្រោមនេះគឺជាគន្លឹះខ្លីៗមួយចំនួន សម្រាប់អ្នកលេងអ៊ីនធឺណិតដំបូង ប៉ុន្តែSabay ពិតជាជឿជាក់ថា មានបណ្ដាមិត្តយុវវ័យមួយចំនួនបានដឹងរួចទៅហើយដែរ៖
១-មិនចាំបាច់វាយ http:// ពេលបើកគេហទំព័រទេ
ឧទាហរណ៍ពេលអ្នកចង់បើកមើលគេហទំព័រ Sabay អ្នកគ្រាន់តែវាយ sabay.com.kh បានហើយមិនបាច់ដាក់ http:// ឬ www. នោះទេ។២-ចេះប្រើផ្លូវកាត់ពេលបើក អ៊ីនធឺណិតខ្លះ
ពេលអ្នកបំពេញបែបបទដើម្បីបង្កើតគណនីអីមួយ អ្នកគ្រាន់តែចុច Tab ដើម្បីរំកិល Cursor ទៅចំណុចបន្ទាប់ និងចុច Shift + Tab ដើម្បីថយក្រោយវិញ។៣-យល់ ដឹងពីម៉ាស៊ីនរុករកព័ត៌មាន
គួរចេះប្រើពាក្យគន្លឹះពេលចង់រកព័ត៌មានអីមួយ ឧទាហរណ៍អ្នកភ្លេចគេហទំព័រ Sabay អ្នកគ្រាន់តែចុច Sabay ក្នុងប្រអប់រុករកព័ត៌មានរួចចុច Enter មិនបាច់យក Mouse ទៅចុចប៊ូតុង Search នោះទេ។ មានអ្នកប្រើអ៊ីនធឺណិតមួយចំនួននៅមិនទាន់ដឹងថាការចុច Enter អាចជំនួសការយក Mouse ចុចលើប៊ូតុង Search នៅឡើយទេ។៤-ការពារខ្លួនពីការ ឆ្លងមេរោគ
កុំបើកគេហទំព័រផ្ដេសផ្ដាស ដូចជា គេហទំព័រណាដែលលោតចេញមក។ កុំទាញយកឯកសារចេញពីគេហទំព័រមិនស្គាល់ កុំបើកអ៊ីមែលពីជនមិនស្គាល់មុខ ព្រោះអាចមានផ្ទុកមេរោគ។៥-ចេះប្រើ Shortcut ក្នុងBrowser
Browser នីមួយៗអាចមាន Shortcut key ខុសៗគ្នាតែខាងក្រោមនេះជា Shortcut ទូទៅ៖ចុចAlt + D ឬ F6 ដើម្បីជ្រើសរើសយក Address Bar
ចុចCtrlផ្គុំជាមួយ + ឬ – ដើម្បីពង្រីក ឬបង្រួមទំហំអក្សរ
ចុច F5 ដើម្បី Refresh
ចុច F11 ដើម្បីធ្វើឲ្យ Full Screen
ចុច Ctrl + B ដើម្បីបើក Bookmarks
ចុច Ctrl + F ដើម្បីបើក find box
៦- ដំឡើង Plugin ឬ Add-ons
នៅក្នុងBrowser នីមួយៗតែងមាន Plugin និង Add-ons ខុសៗគ្នា ដូច្នេះត្រូវចេះដំឡើងកម្មវិធីបន្ថែមទាំងនេះដើម្បីឲ្យការលេង អ៊ីនធឺណិតកាន់តែអស្ចារ្យ។៧-គួរ Update Browser និង Plugins ឲ្យថ្មីជានិច្ច
ដូចជា Adobe Flash Player ជាដើមគួរឲ្យវាថ្មីទាន់សម័យជានិច្ច ព្រោះវាអាចជួយឲ្យការបើកវីដេអូលើអ៊ីនធឺណិតបានរលូនល្អ។សាក ល្បងមើល គន្លឹះទាំងនេះពិតជាមានប្រសិទ្ធភាពមែនណា!
Sources: http://news.sabay.com.kh/articles/139532
http://sophatbmc.blogspot.com/2012/01/ebook-toc-o-h-z-u.html
0 comments:
Post a Comment